Find Us on Facebook

តុលាការបន្តសួរនាំ ឪពុក-ម្តាយ ប្អូនប្រុស និងភរិយាទី២ របស់ឧកញ៉ា ថោង សារ៉ាត់ ទាំងថ្ងៃអាទិត្យ


ភ្នំពេញ៖ ឪពុក-ម្តាយ ប្អូនប្រុសបង្កើត និងភរិយាទី២ របស់លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានកម្លាំងនគរបាល រាជធានីភ្នំពេញ នាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀតហើយ ទោះបីថ្ងៃនេះជាថ្ងៃអាទិត្យ ដែល ត្រូវឈប់សម្រាកក្តី។ ជនសង្ស័យទាំង៤នាក់ បាននាំដល់សាលាដំបូងនៅម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០១៤នេះ ដើម្បីឲ្យមន្រ្តីតុលាការបន្តការសួរនាំពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ការលាក់ទុក អាវុធខុសច្បាប់ និងរារាំងប្រតិបត្តិការរបស់សមត្ថកិច្ច។
ជនជាប់សង្ស័យទាំង ៤នាក់ រួមមាន លោក ថោង ចំរើន លោកស្រី កែវ សារី មន្រ្តីយោធាស័ក្តិ៤កន្លះនៅក្រសួង ការពារជាតិ លោក ថោង បូណា ដែលត្រូវជាឪពុក-ម្តាយ ប្អូនប្រុសបង្កើត រួមនិងអ្នកស្រី ទាវ ធីតា អាយុ ២៣ឆ្នាំ ភរិយាទី២ របស់លោកឧកញ៉ា ថោង សារ៉ាត់ផងនោះ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូង កញ្ញា វ៉ា សក្កដា បើកការសាកសួរពេញមួយថ្ងៃទី០៦ ខែធ្នូ ម្សិលមិញរួចម្តងមកហើយ តែមិនទាន់ការសម្រេចចោទប្រកាន់យ៉ាង ណានៅឡើយទេ។
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នង ការរងរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលរាជធានីភ្នំពេញ លោកផ្កាយ៣ ជួន សុវណ្ណ កាល ពីរាត្រីថ្ងៃទី៣ ខែធ្នូ បានប្រតិបត្តិការឆែកឆេរក្នុងផ្ទះឧកញ៉ា ថោង សារ៉ាត់ មេខ្លោងនៅពីក្រោយការបាញ់សម្លាប់ឧក ញ៉ា អ៊ឹង ម៉េងជឺ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរកឃើញកាំភ្លើងខ្លីចំនួន ៦ដើម ក្នុងនោះ ២ ដើម បានបំពាក់ឧបករណ៍បាញ់មិនឮសំឡេងថែមទៀតផង។
សូមបញ្ជាក់ជុំវិញករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ រហូតដល់ល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ ចៅ ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនា គារព្រៃស លើអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់ ទាំង៤រូប ជាជនដៃដល់ហើយ ពីបទឃាតកម្មគិតទុកជាមុន។ បើ តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌបទចោទប្រកាន់ឃាតកម្មគិតជាទុកមុន ជនជាប់ចោទទាំង៤នាក់ អាចជាប់ពន្ធ នាគារអស់មួយជីវិត។
អង្គរក្សទាំង៤នាក់ ដែលលោក លី សុខឡេង សម្រេចចោទប្រកាន់នេះ រួមមាន៖ ឈ្មោះ សៀង វាសនា ជាអ្នក បាញ់ប្រហារ, ទី២. ឈ្មោះលី សៅ ជាជនជាតិវៀតណាម អ្នកឌុបជនដៃដល់, ទី៣ ឈ្មោះ មាស សម្បត្ដិ ជាអ្នកជិះ ម៉ូតូបិទគូទ និងទី៤. ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះពីក្រោយជាមួយ មាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើ ជនរងគ្រោះស្លាប់ហើយឬនៅ?
សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និង ម្ចាស់ហាងលក់គ្រឿងអលង្ការហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះទិញផ្លែឈើនៅក្បែរ ពហុកីឡដ្ឋានអូរឡាំពិក។
កម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រើជំនាញរបស់ខ្លួន បើកការស៊ើបអង្កេតឃាតកម្មដ៏ឃោរឃៅកណ្តាលរាជ ធានីភ្នំពេញ ដែលផ្តើមចេញពីជម្លោះក្នុងមុខជំនួញរវាងឧកញ៉ា និងឧកញ៉ា ដែលសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ដោយប្រើរយៈត្រឹមជាងមួយសប្តាហ៍បានឈានដល់ការឃាត់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់៕



Source: DAP-NEWS

0 comments: