Find Us on Facebook

Showing posts with label International TV News. Show all posts
Showing posts with label International TV News. Show all posts

ការពិត​ស្ថិតនៅ​ពីក្រោយ​ឆាកៈ ទាក់​.​ក​ម្តាយ​បណ្តើរ​តាមផ្លូវ ដូច​ទាក់​.​ក​…​សុនខ !


ថ្មីៗ​នេះ សហគមន៍​អ៊ី​ន​ធើរ​ណេ​ត​នៅ​ចិន ក៏ដូចជា​ពិភពលោក​ទាំងមូល​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ទៅលើ​សកម្មភាព​យុវជន​ម្នាក់ ដែល​ទាក់​.​ក​ម្តាយ​ខ្លួន​នឹង​ច្រវាក់ ទាញ​បណ្តើរ​តាមផ្លូវ​នៅ Ximeuding តៃប៉ិ​, តៃវ៉ាន់ ។


បើទោះបីជា​អ្នកដំណើរ​បាន​ឃាត់​ប្រឆាំងនឹង​ទង្វើរ​នេះ​ក៏ដោយ ក៏​យុវជន​ខាងលើនេះ​ធ្វើ​ព្រងើយ ដោយ​ថា នេះ​ជា​ម្តាយ​របស់ខ្លួន ហើយ​គាត់​មាន​សតិ​ពុំ​ធម្មតា ។​
​បន្ទាប់ពី​រូបភាព​ទាំងនេះ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម នា​ថ្ងៃទី​០៣ ធ្នូ វា​បាន​បង្ក​ជា​រលក​កំហឹង​ពី​សាធារណជន ។​
​ប៉ុន្តែ ស្ថានការណ៍​បាន​ស្ងាត់បាត់​ទៅវិញ គ្រា​ដែល​ស្ថានីយ៍ទូរទស្សន៍ TVBS របស់​តៃវ៉ាន់ ប្រកាសថា វា​ជាកា​រៀបចំ​ឈុត​ឆាក ក្នុង​បំណង​ដាស់សតិ​ឲ្យ​បុត្រាបុត្រី​ទាំងឡាយ នឹក​គិតដល់​អ្នកមាន​គុណ​របស់ខ្លួន ត្រូវមាន​ការយកចិត្ត​ទុកដាក់​ថែទាំ ប្រកបដោយ​មនសិការ​ទទួលខុសត្រូវ ។​
​រីឯ​តួអង្គ​យុវជន​នេះ​ក៏​ចែករំលែក​ថាៈ លោក​ពិតជា​មានការ​អល់ឯក​ចិត្ត នឹង​ដើរតួ​ក្នុង​ឆាក​បែបនេះ ។ ប៉ុន្តែ ក្រោយពី​យល់ដឹង​នូវ​អត្ថន័យ​បង្កប់​យ៉ាង​ជ្រាលជ្រៅ ក៏ដូចជា​ប្រយោជន៍​ទទួលបាន​ពី​ឈុត​សម្តែង​នេះ លោក​ក៏​ងក់ក្បាល​យល់ព្រម​ទៅ ៕​


សូមទស្សនាវិដេអូទាំងអស់គ្នា
Source: KSN-NEWS
អានបន្ត//Read More

ការសម្លឹងមើលសុដន់មនុស្សស្រីជួយអោយបេះដូងមានសុខភាពល្អ

ការសម្លឹងមើលសុដន់មនុស្សស្រីជួយអោយបេះដូងមានសុខភាពល្អ បើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសអាឡឺម៉ង់ ការសម្លឹងមើលសុដន់របស់មនុស្សស្រីគឺជាទង្វើរមួយដែលផ្តល់សុខភាពដល់បេះដូង។ ការដែលឧស្សាហ៍សម្លឹងមើលសុដន់របស់មនុស្សស្រីជាញឹកញាប់អាចជួយកាត់បន្ថយជំងឺបេះដូង និងបញ្ចុះសម្ពាធឈាម។ អ្នកស្រាវជ្រាវបានណែនាំថា យកល្អគួរតែធ្វើយ៉ាងណាសម្លឹងមើលសុដន់របស់ស្រ្តីអោយបានយ៉ាងហោចណាស់ ១០នាទីក្នុងមួយថ្ងៃទើបទទួលបានផលល្អរបស់វាបាន។

អានបន្ត//Read More

ថ្ងៃអវសាន្តរបស់ចោរ

ថ្ងៃអវសាន្តរបស់ចោរ ដូចពាក្យលោកថាកម្មពារពិតជាមានប្រាកដមែន ចង់ដឹងរិតតែច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា!!!
អានបន្ត//Read More