ថ្មីៗនេះ សហគមន៍អ៊ីនធើរណេតនៅចិន ក៏ដូចជាពិភពលោកទាំងមូលបានផ្ទុះកំហឹងយ៉ាងខ្លាំង ទៅលើសកម្មភាពយុវជនម្នាក់ ដែលទាក់.កម្តាយខ្លួននឹងច្រវាក់ ទាញបណ្តើរតាមផ្លូវនៅ Ximeuding តៃប៉ិ, តៃវ៉ាន់ ។
បើទោះបីជាអ្នកដំណើរបានឃាត់ប្រឆាំងនឹងទង្វើរនេះក៏ដោយ ក៏យុវជនខាងលើនេះធ្វើព្រងើយ ដោយថា នេះជាម្តាយរបស់ខ្លួន ហើយគាត់មានសតិពុំធម្មតា ។
បន្ទាប់ពីរូបភាពទាំងនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម នាថ្ងៃទី០៣ ធ្នូ វាបានបង្កជារលកកំហឹងពីសាធារណជន ។
ប៉ុន្តែ ស្ថានការណ៍បានស្ងាត់បាត់ទៅវិញ គ្រាដែលស្ថានីយ៍ទូរទស្សន៍ TVBS របស់តៃវ៉ាន់ ប្រកាសថា វាជាការៀបចំឈុតឆាក ក្នុងបំណងដាស់សតិឲ្យបុត្រាបុត្រីទាំងឡាយ នឹកគិតដល់អ្នកមានគុណរបស់ខ្លួន ត្រូវមានការយកចិត្តទុកដាក់ថែទាំ ប្រកបដោយមនសិការទទួលខុសត្រូវ ។
រីឯតួអង្គយុវជននេះក៏ចែករំលែកថាៈ លោកពិតជាមានការអល់ឯកចិត្ត នឹងដើរតួក្នុងឆាកបែបនេះ ។ ប៉ុន្តែ ក្រោយពីយល់ដឹងនូវអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅ ក៏ដូចជាប្រយោជន៍ទទួលបានពីឈុតសម្តែងនេះ លោកក៏ងក់ក្បាលយល់ព្រមទៅ ៕
សូមទស្សនាវិដេអូទាំងអស់គ្នា
Source: KSN-NEWS
0 comments:
Post a Comment