Roland
“Bunot” Abante ជាឈ្មោះតារាដែលទើបនឹងរះថ្មីនៅលើ Youtube
ក្រោយពេលបុរសម្នាក់នេះដោះអាវច្រៀងបទល្បីរបស់តារា ចម្រៀង
Michael Bolton ”To Love Somebody” ពីរោះមិនចាញ់ម្ចាស់ដើម។
Abante
បានអង្គុយច្រៀងលេងជាលក្ខណៈគ្រួសារក្នុងផ្ទះរបស់ខ្លួន
ពេលនោះមិត្តភ័ក្ដិម្នាក់ឈ្មោះ Tricia Mendoza បានថតជាវីដេអូ
ហើយបង្ហោះចូលក្នុង Youtube។ មិនបានប៉ុន្មានផង
សំនៀងដ៏ពីរោះរណ្ដំរបស់លោកត្រូវបានគេជជែកវែកញែក
និងចែកចាយព្រោងព្រាតលើបណ្ដាញសង្គមជាច្រើន។
កាន់តែពិសេសទៅទៀតនោះ បើតាមសម្ដីរបស់មិត្តភ័ក្ដិ Abante
ខាងលើក្នុងបទសម្ភាសមួយឲ្យដឹងថា ពិធីការិនី
និងផលិតករកម្មវិធីទូរទស្សន៍ល្បីរបស់អាមេរិកគឺ លោកស្រី Ellen
DeGeneres ក៏បានអញ្ជើញ Abante
ឲ្យចូលរួមបញ្ចេញសំនៀងក្នុងកម្មវិធី Ellen Show ទៀតផង។
ទោះជាមានការបញ្ជាក់បែបនេះក្ដី
មកទល់នឹងពេលនេះមិនទាន់ឃើញវត្តមានរបស់ Abante
ក្នុងកម្មវិធីល្បីរបស់ Hollywood មួយនេះនៅឡើយ។ ប្រហែល
Ellen កំពុងរត់ការនាំយករូបគេទៅផងក៏មិនដឹង។
បើ Abante
មានឱកាសទៅសម្ដែងនៅអាមេរិកមែន វាក៏មិនមែនជាលើកទី ១ដែរ
ដែលលោកស្រី Ellen អញ្ជើញតារាចម្រៀងល្បីតាម Youtube
ចូលរួមកម្មវិធីរបស់លោកស្រី ព្រោះកន្លងមកតារាល្បីក្នុង Youtube
ជនជាតិហ្វីលីពីនដូចជា កុមារា Aldrich Lloyd និងកុមារី Charice
សុទ្ធតែធ្លាប់ទទួលបានឱកាសនេះដូចគ្នា។
ពិធីការិនី Ellen កំពុងរាំជាមួយស្ត្រីទីមួយអាមេរិកលោកស្រី Michelle Obama
ឈប់រៀបរាប់ច្រើន ស្ដាប់ការបង្ហើរសំនៀងដ៏មានទឹកដមរបស់ Abante វិញ៖
0 comments:
Post a Comment