សូមស្តាប់ខ្សែអាត់ជាសម្លេងរបស់ លោកថោង សារ៉ាត់ទាំងអស់គ្នា៖
គណៈកម្មការស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំពុងសិក្សាសម្លេងថោង សារ៉ាត់ ដែលបង្ហោះតាមហ្វេសប៊ុក និងបែងចែកកម្លាំងតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់
in: Local News
រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា គណៈកម្មការស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ (ឧក្រិដ្ឋ និងមជ្ឍឹម) របស់ក្រសួងមហាផ្ទៃដែលមាននាយកដ្ឋាន៥ចំណុះឲ្យ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌មានលោកឧមត្តមសេនីយ៍ឯក ម៉ក់ ជីតូ ជាប្រធានបានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីធ្វើការស៊ើបអង្កេតតាមចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជី បន្ទាប់ពីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន អង្គរក្ស៤នាក់ ដាក់ពន្ធនាគាររួចហើយនោះ ដែលមេខ្លោងកំពុងគេចខ្លួន ហើយថែមទាំងបង្ហោះពាក្យសំដីតាមសង្គមហេ្វសប៊ុក និងគេហទំព័រវេបសាយមួយចំនួនទៀតផង។
ប្រភពបន្តថា លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាទៅគណៈកម្មការស្រាវជ្រាវបទល្មើសឲ្យធ្វើការងារនេះ ឲ្យខាងតែបាន ពោលគឺចាប់ខ្លួនមេខ្លោងនៅពីក្រោយឃាតកម្មដ៏សាហាវ ។ កិច្ចប្រជុំត្រូវបានមន្ត្រីជាន់ខ្ពស់ក្នុងគណៈកម្មការនោះឲ្យដឹងថា ខ្លឹមសារសំខាន់មាន៣ចំណុច ១-ស្រាវជ្រាវពាក្យសំដីដែលអះអាងថា លោកឧកញ៉ា ថោង សារ៉ាត់ បានវាយប្រហារតាមសង្គមហ្វេសប៊ុក និងគេហទំព័រវេបសាយ ២លើកមកហើយនោះ ដែលសមត្ថកិច្ចមានជំនឿថា ជាសំដីពិតតែ៥០ភាគរយប៉ុណ្ណោះទេ ២-បែងចែកកម្លាំងស្វែងរកចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ឲ្យខាងតែបាន និង៣-បើតាមការស្រាវជ្រាវលោកឧកញ៉ា ថោង សរ៉ាត់ មិនបានចេញទៅក្រៅប្រទេសទេ បានជាមានការអះអាងដូច្នេះសមត្ថកិច្ចបានធ្វើការឆែកឆេរតាមច្រកព្រំដែនប្រទេសជិតខាងមិនមានឈ្មោះថោង សារ៉ាត់ ចេញទៅក្រៅឡើយ លើកលែងតាមច្រករបៀង ។ គណៈការបង្ក្រាបបទល្មើសបានឲ្យដឹងទៀតថា កិច្ចប្រជុំសំដៅសំខាន់លើពាក្យពេជ្រដែលបង្ហោះក្នុងសង្គមហ្វេសប៊ុក២លើក គឺវាមានការខុសគ្នានឹងសម្លេងគ្នា ដែលសមត្ថកិច្ចបានដាក់ជំនឿតែ៥០ភាគរយប៉ុណ្ណោះ ជាសំដីឧកញ៉ា ថោង សារ៉ាត់ ។
សូមស្តាប់ខ្សែអាត់ជាសម្លេងរបស់ លោកថោង សារ៉ាត់ទាំងអស់គ្នា៖
សូមស្តាប់ខ្សែអាត់ជាសម្លេងរបស់ លោកថោង សារ៉ាត់ទាំងអស់គ្នា៖
Source: kohsantepheap
About Admin of the Blog:
Imran Uddin is the founder of AllTechBuzz .He is a Tech Geek, SEO Expert, Web Designer and a Pro Blogger. Contact Him Here
0 comments:
Post a Comment